ព័ត៌មានជាតិ

អឺរ៉ុប សម្រេចផ្ដល់ប្រាក់កម្ចីដល់ក្រិច ជាបណ្ដោះអាសន្ន ដើម្បីកុំឲ្យក្រិចលិចលង់

អឺរ៉ុប៖ អឺរ៉ុប បានព្រមព្រៀងក្នុងការផ្តល់ប្រាក់កម្ចីដល់ប្រទេសក្រិច ចំនួន ៧ពាន់លានអឺរ៉ូ ពីសំណាក់មូលនិធិរបស់សហភាពអឺរ៉ុប ប៉ុន្តែប្រាក់កម្ចីនោះ គឺជាប្រាក់កម្ចីបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីជួយរក្សាស្ថានភាពហិរញ្ញវត្ថុរបស់ក្រិច ខណៈដែលប្រទេសមួយនេះកុំលិចលង់។
chech
បើទោះបីជាអឺរ៉ុប បានយល់ព្រមផ្ដល់ប្រាក់កម្ចីដល់ក្រិចក្ដី ប៉ុន្តែកម្ចីនោះមានរយៈពេលខ្លី និងប្រើជាបណ្ដោះអាសន្ន រហូតដល់ពេលដែលការផ្តល់ប្រាក់ជំនួយត្រូវបានសម្រេចយល់ព្រមពីបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់។

ដោយឡែកធនាគារកណ្តាលរបស់អឺរ៉ុប ក៏បានព្រមព្រៀងក្នុងការបង្កើនមូលនិធិផ្តល់ជំនួយបន្ទាន់បន្ថែម ដល់ប្រទេសក្រិចផងដែរ ដែលនេះជាការធ្វើឡើងជាលើកដំបូង ចាប់តាំងពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលក្រុង អាតែនមួយនេះជាប់គាំង ចាប់តាំងពីខែមិថុនាកន្លងទៅនេះ៕

មតិយោបល់