ភ្នំពេញៈ រថយន្តម៉ាកឡិចស៊ីសRX300មួយគ្រឿងបានបើកឆ្លងផ្លូវ ត្រូវរ៉ឺម៉កបើកត្រង់បុកកៀរបែកកង់រថយន្តខាងមុខរ៉ឺម៉ក បើករត់បាន៥០ម៉ែត្រត្រូវគេកាក់ជាប់បញ្ចប់រឿង១០០ដល្លារ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តឡិចស៊ីសRX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT-8876 បានបើកឆ្លងផ្លូវជាតិលេខ៥ទិសដៅពីលិចទៅកើត។ ស្រាប់តែមានរ៉ឺម៉កពណ៌ខៀវមួយគ្រឿងបើកក្នុងល្បឿនលឿនពីត្បូងទៅជើង តាមផ្លូវជាតិលេខ៥បានជ្រុលទៅបកកៀររថយន្តខាងលើបណ្តាលឲ្យបែកកង់និងខូចខាតខាតខាងមុខផ្នែកខាងស្តាំ។
ភ្លាមៗនោះរ៉ឺម៉កព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវរថយន្តមួយគ្រឿងទៀតជួយដេញកាក់ជាប់ដើម្បីឲ្យភាគីទាំង២ដោះស្រាយគ្នា។
ក្រោយពេលកើតហេតុភាគីទាំងសងខាងសម្រួលគ្នារ៉ឺម៉កដោយភាគីខាងរ៉ឺម៉កជួយចេញថ្លៃជួសជុលចំនួន១០០ដុល្លារបញ្ចប់រឿង៕
មតិយោបល់