សៀមរាបៈ យោងតាមផេកអគ្គិសនីសៀមរាប សូមជម្រាបជូនថា នៅថ្ងៃទី០១ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១៩:១៣ នាទីយប់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍ទី១(F2 F4 F5 F6-GS1) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ ក្នុងក្រុង និងក្រៅក្រុងសៀមរាប។
មូលហេតុដោយសារ ក្រុមការងារកាត់ចរន្តដើម្បីជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យមMVដែលគួសសៀគ្វីឆេះជាមួយនឹងដើមត្នោត ស្ថិតក្នុងភូមិគោកស្នួល ឃុំខ្នាត ស្រុកពួក។
ក្នុងវេលានេះ ក្រុមការងារបច្ចេកទេស អគ្គិសនីសៀមរាប កំពុងតែពិនិត្យកំហូចដើម្បីជួសជុល អោយអតិថិជនឆាប់មានចរន្តប្រើប្រាស់ឡើងវិញ៕
មតិយោបល់