ព័ត៌មានជាតិ

ករណីស្រ្តីម្នាក់មានជំងឺបាក់ទឹកចិត្តសម្រេចបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន នៅស្រុកថ្មគោល…

បាត់ដំបង:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលបានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៣និង៣៥នាទី នៅចំណុចក្រុម៣៨ ភូមិ គោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ ឈួយ សំអាង ភេទស្រី អាយុ៥២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកថ្មគោល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ឈួយ សំអាង ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន ដោយមូលហេតុជនរងគ្រោះមានជំងឺបាក់ទឹកចិត្តទើបសំរាច់ចិត្តចងកសម្លាប់ខ្លួន។បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់