ព័ត៌មានជាតិ

រថយន្តកាមរីបាឡែនបើកលឿន បុកស្រ្តីម្នាក់កំពុងដើរ បណ្តាលឲ្យ​ស្រ្តីម្នាក់រងរបួសធ្ងន់

កំពង់ធំ: កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ​៦ ចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្រ្តីម្នាក់របួសធ្ងន់​ម្នាក់។

រថយន្តម៉ាកកាមរី(បាឡែន) ពណ៌ស ស្លាកលេខភ្នំពេញ2AP-9691 បើកបរទិសដៅពីត្បូងទៅជើង​ ដោយឈ្មោះ ម៉ម ពិសាល ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិហានថ្វា ឃុំជ្រលង ស្រុកបារាយណ៍ ខេត្តកំពង់ធំ(នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកសន្ទុក)។ ចំណែកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ពីលិចទៅកើត ឈ្មោះ ហាន.ហុន ភេទស្រី អាយុ៦៦ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ(របួសធ្ងន់)។
ចំពោះករណីនេះ​ វត្ថុតាងរថយន្តរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

មូលហេតុបឋមបង្កឡើងដោយ អ្នកបើកបររថយន្តមានល្បឿនលឿន រួមផ្សំនិងអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់