ព័ត៌មានជាតិ

ម៉ូតូបត់មិនប្រយ័ត្ន ត្រូវរថយន្តហាយឡែនឌ័របើកលឿនបុកពេញទំហឹង ស្លាប់លោកតាម្នាក់មួយរំពេច!

​សៀមរាប: កាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តនិងម៉ូតូ នៅលើផ្លូវជាតិលេខ​៦ មុខផ្លូវចូលភូមិតាច្រែង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប​​។

រថយន្តបង្កម៉ាក ហាយឡែន​ឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ បាត់ដំបង2B-3341 បើកបរដោយឈ្មោះមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅពីកើតទៅលិច បានបុកម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1N-2632 បើកបរដោយឈ្មោះ ញិប ហឿង ភេទប្រុស អាយុ ៦៥ឆ្នាំ រស់នៅភូមិ តាច្រែង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកក្នុងទិសដៅពីលិចទៅកើត រួចបត់ឆ្វេងឆ្លងថ្នល់ ចូលភូមិតាច្រែង (បញ្ច្រាសទិសគ្នា​ បណ្តាលឲ្យស្លាប់​នៅកន្លែងកើតហេតុ។

មូលហេតុគ្រោះថ្នាក់ បណ្តាលមកពីអ្នកបើកបរម៉ូតូធ្វើការប្ដូរទិសមិនប្រុងប្រយ័ត្ន អ្នកបើកបររថយន្តបើកបរមានល្បឿនលឿន៕

មតិយោបល់