ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះក្បាលនាគចែកទ្រូងផ្លូវ ក្រឡាប់ច្រង៉ាង បាក់ជាច្រើនកង់

ភ្នំពេញ: បុរសម្នាក់ បើករថយន្តហាយឡែនឌ័រ ទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿនបានជ្រុលបុកក្បាលនាគចែកទ្រូងផ្លូវបាក់ជាច្រើនកង់ ចំណែករថយន្តអូសប្រហែលជាង១០ម៉ែត្រ ក្រឡាប់ផ្ងារជើងច្រង៉ាង។

ហេតុ​ការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ ស្ថិត​តាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចមុខក្ដាន់ពីរ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-5286 ធ្វើដំណើរ​ពីកើតទៅ​លិច​ក្នុង​ល្បឿន​លឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងជ្រុលបុកក្បាលនាគចែកទ្រូងផ្លូវបណ្ដាលបាក់កង់រថយន្តអូសទៅមុខប្រហែល១០ម៉ែត្រ តែសំណាងមិនមានអ្នករបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះនៅពេលក្រោយ៕

មតិយោបល់