ព័ត៌មានជាតិ

អាសូរណាស់! ក្មេងស្រីពិការជើង (ស្លាប់មួយកំណាត់ក្រោម) វាចុះលេងអាងទឹក ជម្រៅកន្លះម៉ែត្រ បណ្ដាលឲ្យលង់ស្លាប់

កំពង់ឆ្នាំង: កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣៥នាទី មានករណីក្មេងលង់ទឹកស្លាប់ ស្ថិតចំណុចផ្ទះឈ្មោះ សេ រ៉ា ភេទប្រុស ស្ថិតក្នុងភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

កុមារីរងគ្រោះឈ្មោះ រ៉ា សុខជា ភេទស្រី អាយុ ៨ឆ្នាំ ជាមនុស្សពិការជើង (ស្លាប់មួយកំណាត់ក្រោម) ។

មូលហេតុ៖ វាចុះលេងអាងទឹក ជម្រៅកន្លះម៉ែត្រ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់