ព័ត៌មានជាតិ

ស៊យហើយស្រីស្អាត! ស្គាល់​តាមFacebookបាន១ខែ​ មិនស្គាល់ទាំងឈ្មោះតែគេប្រាប់ត្រឹមថាជាសិស្សសាលា«ប៊ែលធី» ណាត់​ជួបមុខគ្នាក្នុងផ្ទះសំណាក់បៃតង ប្លន់យកទ្រព្យសម្បត្តិអស់ជាង៣ពាន់ដុល្លារ!!!​

ភ្នំពេញៈ នារី​រូបស្រស់​សោភា​ម្នាក់ ​ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​គំរាម​​សម្លាប់​ប្លន់យក​ទ្រព្យសម្បត្តិ​អស់ជាច្រើន ​បន្ទាប់​ពីស្គាល់​គ្នា​តាម​ហ្វេសប៊ុក​បានរយៈពេល​១ខែ​ ហើយ​ណាត់​ជួប​គ្នា​នៅក្នុង​ផ្ទះ​សំណាក់​តែ២នាក់។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើលឡើង​កាលពី​វេលាម៉ោង​៦ល្ងាច​ ថ្ងៃទី​១​ ខែមករា​ ឆ្នាំ​២០១៩ ​ត្រង់ចំណុច​ក្នុង​ផ្ទះ​សំណាក់​បៃតង​ បន្ទប់លេខ​០២​ តាមបណ្ដោយ​ផ្លូវ​លំ​ ស្ថិតក្នុង​ភូមិ​អ័រគីដេ​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​។

ជនរងគ្រោះ​មានឈ្មោះ​ ហ.ស.ភ ភេទស្រី​ អាយុ២៤​ឆ្នាំ​ ជាអ្នក​លក់អីវ៉ាន់តាម​អនឡាញ​ ​។

តាម​សម្តីពីនារីរងគ្រោះបានរៀបរាប់​ប្រាប់ឲ្យដឹងថា ​នាងនិងជនសង្ស័យ​ គឺជាអ្នកស្គាល់គ្នាតាម​ហ្វេកប៊ុក​បានរយៈពេល១ខែមកហើយ។ ប៉ុន្តែ​មិន​ស្រូវបានឆាត​ឆ្លងឆ្លើយគ្នានោះទេ​ ព្រោះនាងមិនស្រូវមានពេលទំនេរ​ ដោយយូរ​ៗ​បាន​ឆាតនិយាយលេង​ជាមួយគ្នាម្តង ហើយនាងក៏មិនស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​ខាងលើច្បាស់លាស់ដែរ​ ដោយជនសង្ស័យគ្រាន់តែប្រាប់នាង​ថា​«រូបគេស្នាក់នៅម្តុំ​អូរបែក​ក្អម​ និងជាសិស្សរៀននៅសាលាអន្តរជាតិ​ ប៊ែលធី​»​ ហើយកន្លងមក​ជនសង្ស័យ​ខាងលើតែងតែ​ព្យាយាម​ទាក់​ទង​មក​នាងដោយបបួលទៅដើរលេង​ និងទៅញ៉ាំអីនៅខាងក្រៅ​ដើម្បីបាន​ជួបនិងឃើញមុខគ្នា​ ប៉ុន្តែ​នាងបាន​បដិសេធន៍​រហូត​ ព្រោះនាងរវល់និងការងារពេក។

ប្រភព​ដដែល​បន្ត​ថា​លុះដល់ថ្ងៃកើតហេតុ​ជនសង្ស័យខាងលើបានទាក់ទងឆាត​មក​ សូមជួបមុខនាងម្តងទៀត​នៅត្រង់​ចំណុច​ផ្ទះ​សំណាក់​កើត​ហេតុ​ខាងលើដោយប្រាប់នាងថា​«អូនមកជួបបងមួយភ្លែតមក​ បងឲ្យលុយអូនឯង៦០ដុល្លារ​ ហើយបងមិនធ្វើអី​អូនឯងទេ​ បងគ្រាន់តែចង់ជួបមុខអូនឯងមួយភ្លែតទេ»។ ពេលនោះនាងក៏​បាន​ប្រកែកថា​«បើចង់​ជួប​មុខ​គ្នា​ទៅញ៉ាំអីនៅខាងក្រៅវិញទៅ» ប៉ុន្តែ​ជនសង្ស័យ​មិនព្រមដោយប្រាប់នាងវិញថា​«​ បងចេញ​ក្រៅ​បានតែ​មួយភ្លែត​ទេ​ ហើយបងមិនចង់ទៅញ៉ាំអីនៅខាងក្រៅទេ​ ព្រោះបងនៅរៀនខ្លាចឪពុកម្តាយបងឃើញ»​។ បន្ទាប់​មកនាងក៏យល់ព្រមនិងការណត់របស់ជនសង្ស័យខាងលើ​ លុះរហូតដល់វេលាកើតហេតុ​នាងក៏បាន​មក​ដល់ចំណុចខាងលើ ដែល​ជនសង្ស័យ​កំពុងតែចាំនៅក្នុងបន្ទប់។ ខណៈ​នោះនាងក៏បានបើកទ្វារបន្ទប់ដើរចូលទៅក្នុង​ ស្រាប់តែជនសង្ស័យបានចាក់​គន្លឹះ​ទ្វារ​បន្ទប់​ រួចធ្វើសកម្មភាព​ចាប់ច្របាច់​កនាង​ផ្តួល​ផ្ទប់​ទៅលើពូក និងយក​កូន​កាំបិត​ស្នៀត​ភ្ជង់​ទៅលើរូបនាង ហើយ​គំរាម​ថា​«ហើយអ្ងែង​ហ៊ាន​ស្រែក ​អញ​នឹង​សម្លាប់​ចោល​»។​ ភ្លាមនោះនាងមិនហ៊ាន​ស្រែក​នោះទេ​ ព្រោះ​ភ័យខ្លាចជនសង្ស័យខាងលើចាក់សម្លាប់​ បន្ទប់​មក​សង្ស័យ​ខាងលើក៏បានដោះយក​គ្រឿងអលង្ការដែលនៅលើខ្លួន​របស់នាង​និងទ្រព្យសម្បត្តិ​មួយចំនួន​ទៀត រួចយក​កន្សែង​ពោះគោរមកចង់​មាត់​នាង​និងអូសនាងចូលបន្ទប់ទឹក​ ហើយគំរាម​ថានឹងចាក់សម្លាប់ម្តងទៀត​ ប្រសិនបើហ៊ានស្រែក​ រួច​មកជនសង្ស័យក៏បានបើកទ្វាររត់គេចខ្លួនចេញទៅបាត់​ដោយសុវត្តិភាព។

ចំណែកទ្រព្យសម្បត្តិដែលជនសង្ស័យធ្វើសកម្មភាពប្លន់យកទៅរួមមាន​៖
-ទូរស័ព្ទ​ I phone8​ Mex ០១​គ្រឿង​
-ខ្សែ​ក​ចំនួន​០១​ខ្សែ​
-ខ្សែ​ដៃ​ចំនួន​០១ខ្សែ​
-ជញ្ជៀន​ពេជ្រ​០១​វង់​
-លុយ​ដុល្លារ​ចំនួន​២៤០$​។ ដែលទាំងអស់សរុបជាទឹកប្រាក់ប្រមាណជាង៣០០០ដុល្លារ​។

ក្រោយ​កើតហេតុ កម្លាំង​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​បាន​ចុះមក​អន្តរាគមន៍​ និងបានឲ្យ​នារី​រងគ្រោះ​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅឯ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ខណ្ឌ​សែនសុខ​ដើម្បី​ងាយស្រួល​កំណត់​មុខសញ្ញា​និងស្រាវជ្រាវ​តាមចាប់ជនសង្ស័យយក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់​៕

មតិយោបល់