ព័ត៌មានជាតិ

សង្ស័យមានវិបត្តិផ្លូវចិត្ត បុរសម្នាក់ បញ្ចប់ជីវិតខ្លួនឯង ទាំងយប់នៅលើដើមដូង

កំពង់ស្ពឺ: សមត្ថកិច្ចបានប្រាប់ Post News ថា កាលពីវេលាម៉ោង៩ និង ៤៥នាទីយប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅចំណុចភូមិព្រៃឃ្លោយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ អែម ស៊ាន ភេទប្រុស អាយុ៤៦ ឆ្នាំ ប្រកបមុខរបរ នៅភ្នំពេញជាមួយប្រពន្ធ។

សមត្ថកិច្ចកិច្ច បានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ បានតេទូរស័ព្ទទៅប្រពន្ធ ហើយបានបង្ហើបប្រាប់ម្ដាយក្មេក និងបងប្អូនថា យប់នេះខ្លួន នឹងចង.កសម្លាប់ខ្លួនហើយ។

លុះដល់ម៉ោងកើតហេតុ ជនគ្រោះ បានយកខ្សែពួរទៅចង.ក សម្លាប់ខ្លួនលើដើមដូង កម្ពស់ ៥ ម៉ែត្រ ក្រោយផ្ទះចម្ងាយ ២០ម៉ែត្រតែម្ដង។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ហើយបានធ្វើកោសល្យវិច័យទៅលើសព រួចក៏ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់