ព័ត៌មានជាតិ

សំណាង១ក្នុង១០០០គ្រោះថ្នាក់ រថយន្តគេចម៉ូតូ ជ្រុលទៅបុកសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត

កំពង់ស្ពឺ: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង សំណាង១ក្នុង១០០០គ្រោះថ្នាក់ រថយន្តគេចម៉ូតូជ្រុល ទៅបុកសំយ៉ាបផ្ទះ របស់ប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ ២៥-២៦ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ មានរថយន្ត០១គ្រឿងម៉ាក INTERNATIONAL ពណ៌ ស-លឿង-បៃ ត ង ពាក់ផ្លាកលេខភ្នំពេញ 3B.6776 សណ្តោងសឺមី រ៉ឺម៉ក ស៊ីទែនសាំង TELA ពាក់ផ្លាកលេខភ្នំពេញ 4A.4644 បើកបរក្នុង ទិសដៅ ពីជើងទៅត្បូង ។ លុះបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបើកគេចម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ (មិនចាំផ្លាកលេខ) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានចាក់គួរេពេញផ្លូវពីមុខរថយន្ត ហើយរថយន្តនោះ ក៏បានគេចជ្រុលចូលទៅបុកសំយ៉ាបផ្ទះតែម្ដង ។

ហេតុការណ៍ខាងលើនោះ មហាសំណាងពុំបានបង្កគ្រោះថ្នាក់ ដល់អាយុជីវិត ប្រជាពលរដ្ឋជាម្ចាស់ផ្ទះនោះឡើយ ៕

មតិយោបល់