ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃុំខ្លួនលោកយាយធ្វើទារុណកម្មចៅស្រីវ័យ៩ឆ្នាំ

ភ្នំពេញៈ បើយោងតាមលោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គម Telegram ថា «ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងពិភាក្សាដេញដោលចំពោះមុខរួចមក លោកស្រី ថ្លាង ផាណែត ជាចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ តាមមាត្រា ២១៩ នៃក្រមព្រហ្មទណ្ឌ»។

ជនត្រូវចោទមានឈ្មោះ សុខ ផល្លី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ១៣E0 ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ សុខ សមុទ្រពិចិត្រកុឆ្ចារា ហៅ មូ ជីង ភេទស្រី អាយុ៩ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ និងក្រុមការងារស្ថានីយ៍វិទ្យុ ABC សហការជាមួយ ចុះទៅជួយរំដោះ កាលពីថ្ងៃទី២២ ខែកក្ដដា ២០១៦កន្លងទៅ។

សូមបញ្ជាក់ថា ជនត្រូវចោទបាន វាយជនរងគ្រោះនិងខ្សែភ្លើង ឈើជ្រុង ពេញរាងកាយ ដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ពោះ ជាដើម មានស្នាមរបួសជាច្រើនកន្លែង៕

https://youtu.be/EUvFwNUefrE

មតិយោបល់