ភ្នំពេញៈ បុរសម្នាក់សង្ឃឹមរស់តិចតួចណាស់ ក្នុងសភាពរបួសផុងបែកលលាដ៍ក្បាល ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរបួលស្រាល គ្រឿងអលង្ការ ពាក់ជ្រែកពេញខ្លួន ត្រូវបានរថយន្តគ្លីនិករស្មីស្រវាបង្ខំចាប់អូសដៃឡើងយកទៅព្យាបាល រីឯម្នាក់ទៀតរបួសស្រាលដែរនោះបានចាកចេញពីកន្លែងកើតហេតុគេចទៅបាត់ បន្ទាប់ពីជនរងគ្រោះទាំង៣នាក់ជិះម៉ូតូបុកគ្នា កាលពីវេលាម៉ោង៦និង២០នាទីយបថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីម៉ូតូធំ ម៉ាកFZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-8699 បើកបរដោយបុរសម្នាក់ រងរបួសស្រាល ។ ចំណែកភាគី ម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ណាក់ស្លាកលេខ ភ្នំពេញ 1BB-6584 ជិះគ្នា២នាក់ ម្នាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ទៀតរបួសស្រាល បានចាកចេញទៅបាត់ពីកន្លែងកើតហេតុ ។
តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូសេ១២៥ ជិះឌុបគ្នា២នាក់ ធ្វើដំណើរពីលចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែភាគីម៉ូតូធំFZ សង្ស័យតែស្រវឹងស្រា បើកល្បឿនលឿន ពិលិចទៅកើត ជ្រុលមកបុកពីចំហៀងខាងក្រោយ បណ្តាលឲ្យដួលរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះរបួសស្រាលម្នាក់ ជាភាគីម៉ូតូធំ សងង្ស័យជាអ្នកមានទ្រព្យធន់ ពាក់គ្រឿងអល័ង្កាជ្រែកខ្លួន ទើបរថយន្តគ្លីនិក រស្មី ស្រវាចាប់អូសដៃឡើងឡាន ដឹកយកទៅបាត់ ទុកតែអ្នករងរបួសធ្ងន់ធ្ងរម្នាក់ ឡានពេទ្យរស្មីមិនខ្ចីរវល់ដឹកយកឡើយ ហើយត្រូវបានប្រជាពលរដ្ឋ ហៅរថយន្តសង្រ្គោះ ដឹកអត់យកលុយពីប្រជាពលរដ្ឋ របស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ជនរងគ្រោះទោះជយ៉ាងណាក្តី ត្រូវបានក្រុមគ្រូពេទ្យ ប្រចាំនៅមន្ទីរពេទ្យព្រះកុសុមៈ ព្យាយាមជួយសង្រ្គោះជនរងគ្រោះខាងលើ ឲ្យអស់ពីលទ្ធភាព ។
ដោយឡែកមធ្យោបាយទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះទៅពិនិត្យ វាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោក រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់