ព័ត៌មានជាតិ

អុញនោះ! កម្លាំងនគរបាលឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនស៊ីធីអិល និងនិស្សិតឆ្នាំទី១ ករណីជិះរថយន្តមកលួចអាគុយ

កណ្តាល: ករណីលួច (អាគុយ) បង្គោលអង់តែនទូរស័ព្ទ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១និង៣០នាទី ចំណុចភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ អ៊ឹង ប៊ុនហេង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន អង់តែនទូរស័ព្ទ មានទីលំនៅភូមិទឹកល្អក់១ សង្កាត់
ទឹកល្អ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ២នាក់៖
១.ឈ្មោះ កែវ វណ្ណះ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនស៊ីធីអិល មានទីលំនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត (ឃាត់ខ្លួន)។
២.ឈ្មោះ គូ រដ្ឋកា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី១ មានទីលំនៅភូមិ ឃុំជាមួយគ្នា (ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
១.រថយន្ត ០១គ្រឿង ម៉ាក 4Runner ពណ៌ស ផ្លាក់លេខ ភ្នំពេញ 2J-0012។
២.អាគុយអង់តែនទូរស័ព្ទ ៣២គ្រាប់។

ដំណើររឿង៖ កាលពីវេលាមម៉ោង ៧និង០០នាទី ជនសង្ស័យទាំងពីរនាក់ជិះរថយន្ត ០១គ្រឿង ចេញពីភ្នំពេញសំដៅទៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយចូលលួចអាគុយអង់តែនទូរស័ព្ទន០៣កន្លែង បានអាគុយចំនួន ២៤គ្រាប់ ដល់វេលាម៉ោង ១និង៣០នាទី ថ្ងៃដដែលពេលមកដល់ចំណុច
ភូមិកំពង់ចម្លង ឃុំកំពង់ចម្លង បានចូលលួចអាគុយទូរស័ព្ទបាន០៨គ្រាប់ សរុបចំនួន ៣២គ្រាប់ ហើយយកទៅលក់ឲ្យឈ្មោះ ហេង សំណាង ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិចុងក្រូច ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ពេលនោះតំណាងក្រុមហ៊ុនតាមទាន់ រាយការណ៍ជូនសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកពារាំង ខេត្តព្រៃវែង កម្លាំងអធិការស្រុកពារាំង ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តចាត់ការតាមនីតិវិធី៕

មតិយោបល់