ព័ត៌មានជាតិ

ព្រឹកនេះ ដាច់ភ្លើងពីច្បារអំពៅ រហូតដល់ព្រែកឯង

ភ្នំពេញ: អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩៖៤៨នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី២ (GS2-F4A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់រោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុត្រូវបានអគ្គិសនីកម្ពុជា អះអាងថា បណ្ដាលមកពីឆេះតំណកាប(BE) ខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ហើយបច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់