ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រដ្ឋមន្ត្រី ក្រសួងកសិកម្មជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានដើម្បីពង្រឹងកាងារឲ្យមានប្រសិទ្ធភាព

ភ្នំពេញ:កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ថ្មី បានជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋាន ដើម្បីពង្រឹងសមត្ថភាពកាងារ ឲ្យមានប្រសិទ្ធភាព។

នាឪកាសជួប សំណេះសំណាលនោះ លោក រដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចូលរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្ម កន្លងមក ហើយទន្ទឹមនឹងនេះលោកបានក្រើនរំលឹកថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់យកចិត្តទុកដាក់ខ្ពស់បំផុត ទៅលើការប្រឈមរបស់ប្រជាកសិករ និងប្រជាជនជាទូទៅនាពេលបច្ចុប្បន្ន។

លោក វេង សាខុន បានបញ្ជាក់នៅក្នុងបណ្តេញសង្គមរបស់លោកថា មន្ត្រីរាជការទាំងអស់ ត្រូវត្រៀមសកម្មភាពធ្វើអន្តរាគមន៍ចាំបាច់នាពេលខាងមុខនេះ ដោយត្រូវជួយដល់កសិករតាមរយៈនៃការផ្តល់សេវារបស់យើងប្រកបដោយប្រសិទ្ធភាពជូនដល់ប្រជាកសិករ ទាំងបច្ចេកទេសនៃការដាំដុះដំណាំ ទឹក ពូជ ជី នៅរដូវវស្សាដែលឈានមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។ ត្រូវរៀបចំថវិកា មន្រ្តីឲ្យបានគ្រប់គ្រាន់ សម្រាប់ធ្វើអន្តរាគមន៍ចាំបាច់ក្នុងការឆ្លើយតបទៅភាពចាំបាច់ក្នុងជួយទៅដល់កសិករ ដែលប្រឈមទៅនឹងសត្វល្អិត អាកាសធាតុ និងគ្រោះមហន្តរាយដែលនឹងអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ។ ត្រូវផ្តល់សេវាជូនប្រជាកសិករក្នុងគិតគូអំពីទីផ្សាររបស់កសិករ ដោយត្រូវលើកទឹកចិត្តកសិករក្នុងការផលិតដំណាំកសិកម្ម កសិឧស្សាហកម្ម ការធ្វើវារីវប្បកម្ម និងការចិញ្ចឹមសត្វ ក្នុងស្រុក។

ត្រូវតាមដានជាប្រចាំទៅលើគុណភាពសំភារៈកសិកម្ម ជាពិសេស គុណភាពជី ថ្នាំសម្លាប់សត្វល្អិត ពូជ ។ល។ ត្រូវប្រកាន់យកនូវអត្តចរិក សុភាពរាបសារ តែម៉ឺងម៉ាត់ក្នុងការដឹកនាំបំពេញភារកិច្ច។ ថ្នាក់ដឹកនាំទទួលបន្ទុកអង្គភាពជំនាញនីមួយៗយកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលត្រូវទៅតាមឋានានុក្រមដើម្បីដំណើរការប្រព្រឹត្តទៅរបស់អង្គភាពនីមួយៗឲ្យមានភាពរលូន ។ អង្គភាពនីមួយៗ ត្រូវពិនិត្យមើលសកម្មភាពនៅក្នុងផែនការសកម្មភាពប្រចាំឆ្នាំរបស់ខ្លួន ឲ្យមានលក្ខណៈសង្គតិភាពទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤ ២០១៨។ ថ្នាក់ដឹកនាំត្រូវមានឈ្លាសវៃក្នុងការដឹកនាំបំពេញភារកិច្ច។ មិនត្រូវយកតួនាទីរបស់ខ្លួនធ្វើជាខ្នងបង្អែកឲ្យឈ្មួញ ឬក្រុមបក្សពួករបស់ខ្លួនឡើយ។ ត្រូវប្រការខ្ជាប់ សមគ្គីភាពផ្ទៃក្នុងខ្ពស់់ក្នុងការបំពេញភារកិច្ច។ ត្រូវពិនិត្យ និងផ្តល់គ្រឿងឥស្សរៈយស់ និងតំឡើងកាំប្រាក់ជូនដល់មន្រ្តីក្រោមឱវាតឲ្យបានទៀងទាត់ និងសុក្រិត។ ត្រូវពិនិត្យ និងផ្តល់ ឬការដំឡើងតួនាទីជូនមន្ត្រីប្រកបដោយយុត្តិធម៌។

សូមរំលឹកថា លោក វេង សាខុន អតីត រដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧត្តុនិយម ហើយត្រូវរាជរដ្ឋាភិបាលកម្ពុជា សម្រេច តែងតាំង ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ជំនួសលោក អ៊ុក រ៉ាប៊ុន៕

13092076_997064687015098_5287485033447460938_n 13100739_997064673681766_1029580527831890612_n 13102810_997064730348427_1104422570708766660_n 13051584_997064683681765_2274563547299746962_n

 

មតិយោបល់