ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយរូបភាព iPhone 7 ពណ៌មាស នៅលើបណ្ដាញសង្គមចិន

ចិន៖ ខណ:ពេលដែល​មានព័ត៌មានចចាមអារ៉ាមជាច្រើនបានលេចឮជាបន្តបន្ទាប់ទាក់ទងនឹង iPhone ជំនាន់​ថ្មីនោះ ស្រាប់តែនាព្រឹកថ្ងៃពុធនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមចិន Baidu ត្រូវបានគេបង្ហោះរូបភាព iPhone ថ្មី ដែលត្រូវបានគេអះអាងថា ជា iPhone 7។

នៅក្នុងរូបភាពនោះ មើលទៅ iPhone ថ្មី ហាក់ដូចជាគ្មានផ្លាស់ប្ដូររូបរាងឡើយ ពោលគឺដូច iPhone 6 ប៉ុន្តែ​ទំហំនៃ Camera Len ហាក់ដូចជាធំជាងមុន និងមានពណ៌ប្លែកបន្តិច ចំណែកក្រៅពីនេះ ហាក់ដូចជា​គ្មាន​អ្វី​ប្រែប្រួលនោះទេ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានចចាមអារ៉ាមចុងក្រោយបានបញ្ជាក់ថា iPhone ជំនាន់ថ្មី អាចនឹងមាន​កាមេរ៉ា​ភ្លោះ និងជាប្រភេទ 256GB ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏គេមិនទាន់ប្រាកដបានថា Apple នឹងបង្ហាញ iPhone ដូចពាក្យចចាមអារ៉ាមនោះដែរ៕

iphon 7

មតិយោបល់