ព័ត៌មានជាតិ

យោធាម្នាក់ គំរាម​សម្លាប់បង​ថ្លៃ​ និង​ម្តាយ​ក្មេក ​ត្រូវប្រពន្ធប្ដឹងឲ្យសមត្ថកិច្ច​ឃាត់​ខ្លួន​

ភ្នំពេញៈ បុរស​យោធា​ស័ក្តិ​៤ម្នាក់​ ខឹង​ប្រពន្ធ​និង​បងថ្លៃស្រី​ ដឹង​រឿងខ្លួន​មាន​ស្រី​ថ្មី​ បាន​ប្រើ​ហិង្សា​ វាយ​ប្រពន្ធ​​ព្រម​ទាំង​គំរាម ​បាញ់​សម្លាប់​បង​ស្រី​ថ្លៃ​ និង​ម្តាយ​ក្មេក​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ ឃាត់​ខ្លួន​ ប្រគល់​​ឲ្យអាវុធហត្ថ​រាជធានីភ្នំពេញ​។

ហេតុការណ៍បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើលនេះ កើតទ្បើង​កាលវេលម៉ោង​ ៨យប់​ថ្ងៃ​ទី​២ ខែមករា ​ឆ្នាំ​២០១៩​ នៅ​ផ្ទះ​ជួល​ ភូមិ​ព្រៃ​ទា​ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​ ។

ជន​សង្ស័យ​​ឈ្មោះ​ ហង្ស​ រ៉ាឌ៉ែរ​ ភេទ​ប្រុស​ អាយុ​ ២៨​ មុខរបរ​ទាហាន​ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​​។ ចំណែក​ឯ​ជន​រងគ្រោះ​ ក្នុង​ករណី​ខាង​លើ​ មាន​៣នាក់​ ទី​១​.ឈ្មោះ​ សួន​ ស្រី​ ទូច​ អាយុ​ ២៧ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ (ប្រពន្ធ) ស្នាក់​ភូមិ​កើតហេតុ​ខាងលើ​
ជន​រងគ្រោះ​ទី២​ ឈ្មោះ​ សួន​ រ៉ុន​ (បង​ថ្លៃ​ស្រី​) អាយុ​ ៣២ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ រស់នៅ​ ផ្ទះ​ជួល​ជាមួយ​គ្នា​ និងទី​៣​.ឈ្មោះ សូរ​ ហ៊ុត​ ត្រូវ​ជា​ម្តាយ​ក្មេក​ អាយុ​ ៥៤ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​រស់នៅ​ផ្ទះ​ជាមួយ​គ្នា​។

តាម​ប្រភព​ព័ត៌មាន​ពី​ស្រ្តី​រងគ្រោះ​ទាំង​៣នាក់​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃទី​២១ខែធ្នូ​ ឆ្នាំ​២០១៨​ ឈ្មោះ​ ហង្ស​ រ៉ា​ឌ៉ែរ​ ដែល​ជា​ជន​ជាប់​ចោទ​ខាង​លើ​ បាន​ទៅ​មង្គល​ការ​បង​ប្អូន ​ក្នុង​ស្រុក​ភូមិ​នៅ​ទី​រួម​ខេត្ត​តាកែវ​ បាន​នាំ​ ស្រី​ស្នេហ៍​ ព្រមទាំង​ឪពុក​ម្តាយ​របស់​ខ្លួន​ទៅ​ជាមួយ​ តែ​មិន​យក​ប្រពន្ធ​ ទៅ​ទេ​ ក៏ត្រូវ​បាន​អ្នក​ស្រុក​ រស់​នៅ​ភូមិ​ខាង​ប្តី​ តេ​ប្រាប់​ប្រពន្ធ​ថា​ ប្តី​របស់​នាង​ ទៅ​ការ​បង​ប្អូន​យក​ស្រី​ស្នេហ៍​ទៅ​ជាមួយ​ ហើយ​បន្ទាប់​មក​ ស្រាប់​តែ​ប្រពន្ធ​ បាន​ឲ្យ​បង​ស្រី​ជូន​ទៅ​កន្លែង​មង្គលការ​ខាងលើ​ ហើយ​បាន​ឃើញ​ជាក់​ស្ដែង​មែន​ ឪពុក​ម្តាយ​ក្មេក និង​ស្រី​ស្នេហ៍​ កំពុង​ហូប​ ជុំគ្នា​ បន្ទាប់​មក​ប្រពន្ធ​ ហៅ​ប្តី​ មក​ក្រៅ​ ដើម្បី​និយាយ​រក​ខុស​ត្រូវ​ ហើយ​បង​ស្រី​ថត​សកម្មភាព​ ប្អូន​ថ្លៃរបស់​គាត់​ខាង​លើ​ផង​ដែរ​។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា​ លុះ​ដល់​ថ្ងៃ​ទី​២៩ ​ខែ​ដដែល​ បាន​មក​ផ្ទះ​វិញ​ បាន​គំរាម​សម្លាប់បង​ថ្លៃ​ និង​ម្តាយ​ក្មេកម្តងរួច​ផងដែរ​។
​រហូត​មក​ដល់​ថ្ងៃ​កើត​ហេតុ​ រឿង​នៅ​តែ​មិន​ចប់​ ព្រោះ​ជន​ជាប់​ចោទ​ ត្រូវ​ជា​ប្តី​នៅបន្តទាក់ទង​ជាមួយស្រី ​ហើយថែមទាំងយក​ទូរស័ព្ទបង​ស្រី​ថ្លៃ​ លុប​រូប​ហើយ​ បោក​ទូរសព្ទ​បង​ថ្លៃ​ចោល​ និងគំរាម​សម្លាប់ បងថ្លៃ និង​ម្តាយ​ក្មេក​ ម្តង​ទៀត​ ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ ស្រ្តី​ជាប្រពន្ធ​ ភិតភ័យ​យ៉ាង​ខ្លាំង​ ទើប​បង​ប្អូន​រត់​មក​ប្តឹង​ សមត្ថកិច្ច​នគបាល​ប៉ុស្តិ៍​ឲ្យជួយ​ អន្តរាគមន៍​ ភ្លាមៗ​ផងដែរ​។

ក្រោយ​ទទួលបានបណ្ដឹងភ្លាម សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ បានឃាត់ខ្លួនបុរស​ខាង​លើ និងបញ្ជូន​ទៅ​អាវុធហត្ថ​ រាជធានីភ្នំពេញ​ ដើម្បី​សួរនាំ​ ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​៕

មតិយោបល់