ព័ត៌មានជាតិ

ករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗនៅស្រុកេមាសហែកពេលនេះឃាត់បានហើយ

ស្វាយរៀង: នៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ម៉ោង៨និង០០នាទី ព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក កម្លាំងប៉ុស្តិ៍នគរបាលឃុំម្រាម បានឃាត់ខ្លួនឈ្មោះឆោម តាក់ ភេទប្រុសអាយុ ២៦ ឆ្នាំ មានទីលំនៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង បន្ទាប់ពីជនខាងលើនេះបានយកដាវចាក់ជនរងគ្រោះ ប្រុស ឈ្មោះតូច សាវាន អាយុ ៤៤ឆ្នាំ បណ្តាលឲ្យស្លាប់ កាលពីថ្ងៃទីទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១០និង០៥នាទីយប់។
នគរបាលបានតាមស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅត្រង់ចំណុចភូមិអកមូល ឃុំម្រាម ស្រុករមាសហែក។បច្ចុប្បន្នបំពេញសំណុំរឿងតាមនីតិវិធីច្បាប់៕

 

មតិយោបល់