ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ចទាំងយប់ ក្រុមក្មេងទំនើង យកដុំថ្មគប់ជនរងគ្រោះ ២ នាក់ និងម៉ូតូរងការខូចខាតយ៉ាងដំណំ

ប៉ៃលិនៈ កាលពីយប់ថ្ងៃទី៧​ ខែមិថុនា​ ឆ្នាំ២០១៨ មានករណីអំពើហិង្សាមួយ ដោយបានធ្វើសកម្មភាពជាក្រុម យកដុំថ្មគប់ទៅលើជនរងគ្រោះ​ និងម៉ូតូ ដែលចតនៅលើចិញ្ចើមផ្លូវ បណ្តាយឲ្យខូចខាតម៉ូតូ នៅចំណុចភូមិកូនភ្នំ​ សង្កាត់អូរតាវ៉ៅ​ ក្រុងប៉ៃលិន ខេត្តប៉ៃលិន​។

ក្រុមជនសង្ស័យឈ្មោះ វុធ​ ដេវីត ភេទប្រុស អាយុ​ ១៦ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ សិស្ស​ រស់នៅភូមិបរឌិននៀវ​ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន​ និងបក្ខពួកផ្សេងទៀត មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែល១៦នាក់​។

ជនរងគ្រោះទី១.ឈ្មោះ​ កែម​ ភារម្យ​ ភេទប្រុស អាយុ ១៨ឆ្នាំ ជាតិខ្មែរ មុខរបរ​ សិស្ស​ រស់នៅភូមិបុសស្អំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន​ ពុំមានរបួសនោះទេ។ ចំណែកម៉ូតូ​១គ្រឿង ម៉ាក​ Honda Dream C125 ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៨​ ពាក់ស្លាកលេខ​ ប៉ៃលិន​ 1C-5579 ខូចខាតផ្នែកខាងមុខ។
ជនរងគ្រោះទី២.ឈ្មោះ​ ឆាង​ វុទ្ធី​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​ មុខរបរ​ សិស្ស​ រស់នៅភូមិឃុំជាមួយគ្នា​ ពុំរងរបួសនោះទេ ខូចខាតម៉ូតូ​ ១គ្រឿងម៉ាក​ Honda Dream C125​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៨​ ពាក់ស្លាកលេខ​ ប៉ៃលិន​ 1C-2547 ខូចខាតផ្នែកខាងក្រោយ។

ក្រោយពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់។ ចំណែកជនរងគ្រោះ បាននាំគ្នាមកដាក់ពាក្យបណ្តឹង នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់