តាកែវៈ ជនសង្ស័យម្នាក់ត្រូបានប្រជាពលរដ្ឋ តាមទាន់វាយឡើងទ្រោមខ្លួនរបួសធ្ងន់ សន្លប់ស្តូកមុនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចកាត់ ជញ្ជាំង ស័ង្កសី ហាងលក់ទូរស័ព្ទគេជាច្រើនគ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ នៅចំណុច ហាងលក់ទូរស័ព្ទដៃ មួយកន្លែង ស្ថិតនៅភូមិ ត្រពាំងកែស ឃុំត្រាំកក់ ខេត្តតាកែវ។ ម្ចាស់ឈ្មោះ សំហុន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិកើតហេតុ។
ជនសង្ស័យ ឈ្មោះ ជា ទិត្យភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងរុនឃុំ
ឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពប្រដាប់ដោយសោ និងកន្ត្រៃ យកទៅកាត់ ជញ្ជាំង ស័ង្កសី ហាងលក់ទូរស័ព្ទខាងលើ តែត្រូវប្រជាពលរដ្ឋតាមទាន់ ឃាត់ខ្លួននិងវាយអោយរងរបួសធ្ងន់ សន្លប់ រួចប្រគល់ជូនសមត្ថកិច្ច ពេលនោះ សមត្ថកិច្ចបានហៅរថយន្តសង្គ្រាះដឹកយកទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តតាកែវ។
ប្រភពដដែលបានបន្តថាជនសង្ស័យបានដឹងខ្លួនមានសភាព ធម្មតាឡើងវិញហើយ ដោយចាប់យកវត្ថុតាង នៅ និងជនសង្ស័យបានរួមមាន៖ ទូរស័ព្ទដៃ ចំនួន១០គ្រឿងម៉ាកoppo ៣គ្រឿង ម៉ាក Vivo 6គ្រឿង និងម៉ាកSamsung ១គ្រឿង កន្រៃ្តកាត់ស័ង្កសី១ សោមួយមួយចំនួន និង ម៉ូតូ១គ្រឿង ម៉ាកស្មាស់វី ស៊េរីឆ្នាំ២០១៤ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1DG1069 ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសុំ
ណុំរឿងចាត់ការតាមនិតិវិធី៕
មតិយោបល់