ព្រះសីហនុៈ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលជួបសំ ណេះសំណាលលើនាវា Xiang Yang Hong នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុក្នុងគោលបំណង ដើម្បីសិក្សារួមគ្នារវាងអ្នកវិទ្យាសាស្ត្រកម្ពុជា-ចិន និងធ្វើការបណ្តុះបណ្តាលដល់មន្ត្រីជំនាញកម្ពុជា ពីស្ថានភាព បរិស្ថាន និងជីវះចម្រុះ ក្នុងដែនសមុទ្រកម្ពុជា និងពិធីសម្ពោធនៃដំណើរកិច្ចសហប្រតិបត្តិកាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រលើកដំបូងរវាងប្រទេសកម្ពុជាចិនប្រចាំឆ្នាំ២០១៦ និងមានការបើកចំហរឲ្យសាធាណជនទស្សនាលើនាវា Xiang Yang Hong នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ដឹកនាំដោយលោក Fang Jian Meng អនុប្រធានរដ្ឋបាលសាគរចិន (SOA) ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានមានប្រសាសន៍ស្វាគមន៍ចំពោះគណប្រតិភូនាវាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រចិន បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុពេលនេះក្នុងគោលបំណងសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្ររួមគ្នារវាងកម្ពុជាចិន និងធ្វើការបណ្តុះបណ្តាលដល់មន្ត្រីជំនាញកម្ពុជា ស្ថានភាពបរិស្ថាន និងជីវៈចម្រុះក្នុងដែនសមុទ្រកម្ពុជា។ លើសពីនេះ គឺដើម្បីបង្ហាញពីចំណងទាក់ទង និងលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រសមុទ្ររវាងប្រទេសទាំងពីរជូនសាធារណជនឲ្យបានទូលំទូលាយក្នុងការសិក្សាស្រាវជ្រាវការសាងសង់មន្ទីរពិសោធន៍ជំរុញការធ្វើផែនការមេ (MasterPlan)សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរនិងសមុទ្រ និងជំនួយជាសម្ភារៈសម្រាប់ប្រតិបត្តិការ និងបម្រើការងារនៅលើសមុទ្រ ជំរុញការរៀបចំឧទ្យានជាតិសមុទ្រ (MPA) កោះកុងក្រៅនៃខេត្តកោះកុង និងមានកម្មវិធីសិក្សាស្រាវជ្រាវរួមបន្តនិងបន្ថែមរយៈពេលសិក្សា។
លោករដ្ឋមន្ត្រីបរិស្ថានបានបន្តថា ផែនការមេ(Master Plan)សម្រាប់ការគ្រប់គ្រង និងអភិរក្សតំបន់ឆ្នេរ និងសមុទ្រកម្ពុជា ដើម្បីទទួលបានព័ត៌មាន និងទិន្នន័យអំពីជីវៈចម្រុះ និងបរិស្ថានសមុទ្រ សម្រាប់មូលដ្ឋានតាមដានបន្តនាពេលអនាគត បង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងផ្នែកបច្ចេកទេស និងនយោបាយ បង្កើនចំណេះដឹងដល់មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បង្ហាញដល់សាធារណជនពីឆន្ទៈនយោបាយលើការអភិរក្សធនធានធម្មជាតិសមុទ្រកម្ពុជាឲ្យនៅគង់វង្ស និងសម្បុរបែបបន្ថែមទៀត។
នាវាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រចិន មានឈ្មោះ Xiang Yang Hong មានបណ្តោយ៩៩.៨ម៉ែត្រ ទទឹង១៧.៨ ម៉ែត្រ កម្ពស់ ៣៨ម៉ែត្រ និងមាននាវិកសរុបចំនួន៧៥នាក់ នាវាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រចិនចូលចតនៅកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ខាងមុខ៕
មតិយោបល់