ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែចាប់វាយខ្នោះ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះ

ភ្នំពេញ: នារីវ័យក្មេងម្នាក់ជំនាញខាងបន្លំលួចយកម៉ូតូនិងទូរស័ព្ទរបស់ជនរងគ្រោះ ខណ:ពេលគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបាន​កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងផ្សារដើម​អំពិល ផ្លូវឧកញ្ញ៉ាម៉ុង រិទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុត ពៅ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករកាត់ការ៉ូ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងមានស្រុកកំណើតនៅភូមិអំពិលទឹក ឃុំកំពូតភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាម្ចាស់ម៉ូតូម៉ាកហុងដា​ឌ្រីមសង់​សេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-2476។ ចំណែកឯជនសង្ស័យឈ្មោះ ឃឿន សុភ័ណ្ឌ ហៅស្រី អាយុ១៨ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ៧និង០៥នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីបន្ទប់​ជួលរបស់​ខ្លួននៅសង្កាត់ទួលសង្កែ គោលបំណងទៅជួបជាមួយឈ្មោះ ភា និងភណ្ឌ័ នៅក្លឹប ម៉ារិន ដើម្បីអង្គុយហូបគ្រឿងស្រវឹងជាមួយគ្នា ហើយនិងរាំលេង​កម្សាន្តនៅទីនោះ។ លុះដល់ម៉ោងប្រហែលជា ១១និង៥០នាទីយប់ ជនរងគ្រោះបានផឹកស្រាស្រវឹងតិចៗ ក៏បានសុំចេញមកផ្ទះមុន ខណ:ពេលដែល​កំពុងជិះម៉ូតូតែម្នាក់ឯងត្រឡប់ទៅកន្លែងស្នាក់នៅរបស់ខ្លួនតាមបណ្តោយផ្លូវលេខ៥៩៨ ជិះក្នុងទិសដៅពីត្បូងទៅជើង ដល់ម្តុំមុខដីឡូតិ៍លីហួរ ហាង​បញ្ជាំ និងដូរប្រាក់ ក៏ដួលម៉ូតូតែម្នាក់ឯង ដោយនៅក្នុងស្ថានភាពសន្លប់ ពេលនោះស្រាប់តែមានអ្នកនៅជិតនោះ បានចោមរោមមើល ភ្លាមៗនោះ ស្រាប់​តែទូរស័ព្ទរបស់ជនរងគ្រោះមានគេខលចូលមកទូរស័ព្ទជនរងគ្រោះ ហើយត្រូវបានអ្នកនៅជិតនោះ យកទូរស័ព្ទរបស់ជនរងគ្រោះចុចទទួល​ហើយ​បាននិយាយថា អ្នកខលមកនេះ ត្រូវមិចជាមួយជនរងគ្រោះដែរ។ បន្ទាប់មក អ្នកខលចូលបាននិយាយប្រាប់ថា ខ្លួនគឺជាសង្សាររបស់ម្ចាស់ទូរស័ព្ទ ហើយ​​អ្នកនិយាយទូរស័ព្ទជាមួយបាននិយាយប្រាប់ថា ម្ចាស់ទូរស័ព្ទត្រូវបានគ្រោះថ្នាក់ចរាចរសន្លប់មិនដឹងខ្លួនឡើយ។ ក្រោយពីឭបែបនេះ នារីជាសង្សារ​ក៏បាន​ជិះម៉ូតូកង់បី២នាក់មិត្តដែលជាជនសង្ស័យមកដល់កន្លែងកើតហេតុ បានលើកជនរងគ្រោះដាក់ទៅលើម៉ូតូកង់បី ដឹកយកនៅសង្គ្រោះ​បន្ទប់​នៅមន្ទីរ​ឯកជន ប្រសិទ្ធភាព នៅក្បែរកន្លែងកើតហេតុនោះ។

ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា ក្រោយពីជនរងគ្រោះបានទៅដល់មន្ទីរពេទ្យ ហើយបានដឹងខ្លួន ដោយលោកគ្រូពេទ្យបាននិយាយថា មិនអីទេ គ្រាន់​តែ​រងរបួសស្រាល ពេលនោះ ជនរងគ្រោះនិយាយប្រាប់ថា ចឹងខ្លួនអាចត្រឡប់ទៅផ្ទះវិញបានហើយមែនទេលោកគ្រូពេទ្យ ភ្លាមៗនោះ លោកគ្រូ​ពេទ្យ និយាយប្រាប់ថា ថ្លៃថ្នាំពេទ្យដែលព្យាបាលនោះអស់ចំនួន ១០ដុល្លា ដោយសារតែគ្មានប្រាក់មួយរៀលជាប់នឹងខ្លួន ក៏បានពឹងឲ្យ​ជនសង្ស័យយកទូរស័ព្ទ និងឲ្យជិះម៉ូតូរបស់ខ្លួនយកទៅបញ្ចាំដើម្បីយកប្រាក់មកសងថ្លៃព្យាបាល ហើយជនសង្ស័យក៏ទៅបាត់​រហូតមិនឃើញត្រឡប់មកវិញសោះ។

លុះព្រឹកឡើងដោយមិនឃើញជនសង្ស័យយកម៉ូតូហើយនិងប្រាក់ត្រឡប់មកវិញ ក៏បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ទួល​សង្កែ ដើម្បីឲ្យជួយអន្តរាគមន៍។

ក្រោយពីដាក់ពាក្យបណ្តឹងរួចមក ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ ធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនយកមកប៉ុស្តិ៍ដើម្បី​ធ្វើកា​រ​សាក​សួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចាត់តាមនីតិវិធ្បាប់៕

ចោរឆបោក

ចោរឆបោក

ចោរឆបោក

//youtu.be/YlkGDeTu1Jo

មតិយោបល់