កណ្ដាលៈ ករណីបាក់ច្រាំងទន្លេមេគង្គ ដែលបណ្ដាលឲ្យបាត់ខ្លួនក្មេងប្រុសម្នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០៖០០នាទី នៅចំណុចមាត់ទន្លេមេគង្គ (មុខវត្តជ្រៃមាសសាគរ ហៅវត្តថ្មី) ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ នាទីទៀបភ្លឺ ត្រូវបានក្រុមគ្រួសារ ឪពុកម្តាយរកឃើញសាកសពហើយ នៅចម្ងាយពីកន្លែងកើតហេតុ ប្រហែលជាង២០០ម៉ែត្រ។
សពក្មេងប្រុសរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅបូជានៅ មុខវត្តជ្រៃមាសសាគរហៅវត្តថ្មី នៅវេលាម៉ោង ៧:០០នាទី និងយកធាតុទៅធ្វើបុណ្យតាមប្រពៃណី។
ពាក់ដំណឹងរកឃើញសពនេះ សមត្ថកិច្ចទទួលព័ត៌មានពីមេភូមិ នៅម៉ោង៩នាទីព្រឹកថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩៕
មតិយោបល់