តាកែវៈ កាលពីវេលាម៉ោង១និង៣០នាទីយប់ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យមានការភ្ញាក់មួយបានកើតឡើង ដោយមានរថយន្តឡិចស៊ីសមួយគ្រឿង បើកបុកវិមានឯករាជ្យ បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៧៧-៧៨ ភូមិ០៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
រថយន្តម៉ាកឡិចស៊ីស RX330 គ្មានស្លាកលេខ អ្នកបើកបរមានឈ្មោះ ហេង សៅបុរី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ដូរ រងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់ឈ្មោះ ស៊ឹម សុឃុន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរអ្នកលក់ដូរ រងរបួសស្រាល អ្នកទាំង២នាក់ រស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុនិងយករថយន្តបង្កមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់