ស្វាយរៀងៈ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តនិងរថយន្តដឹកកម្មករ បណ្ដាលឲ្យរងរបួស១៥នាក់ ក្នុងនោះមានប្រុសម្នាក់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៣៩-១៤០ ភូមិថ្នល់កែង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ3D-4014 បើកបរដោយឈ្មោះ ខៀវ ហន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិថ្លុកព្រីងឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង គ្មានរបួសស្នាម បើកបរក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់កន្លែងកើតហេតុ បានបុកគូទរថយន្តស៊ីទែនពីក្រោម ហើយរថយន្តស៊ីទែនក៏ទៅបាត់ ចំណែករថយន្តបង្កនៅកន្លែងកើតហេតុ មានកម្មកររួមដំណើរ៦០នាក់ បណ្ដាលឲ្យរងរបួស១៥នាក់ក្នុងនោះមានប្រុសម្នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប (អ្នកទាំងអស់រងរបួសស្រាល)។
មូលហេតុ បើកបរកៀកគ្នាទុកចន្លោះសុវត្ថិភាពមិនគ្រប់គ្រាន់ នៅពេលរថយន្តខាងមុខជាន់ហ្រ្វាំ រថយន្តពីក្រោយជាន់ហ្រ្វាំង មិនជាប់ទៅមុខបុកគូទរថយន្តខាងមុខតែម្តង។
ចំពោះករណីនេះ រថយន្តដឹកកម្មករបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបនិងអ្នកបើកបរឃាត់ខ្លួននៅអធិការ៕
មតិយោបល់