ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត១គ្រឿងគេចពីម៉ូតូ ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស៥មករា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរចរណ៍ មួយបានកើតឡើង​ បុរសម្នាក់បើករថយន្ត Toyota Rush ពណ៌ស មួយគ្រឿង ក្នុងល្បឿនលឿនគេចពីម៉ូតូជ្រុលចង្កូតឡើងខឿន ទៅបុកបង្កាន់ដៃស្ពានអាកាស៥មករាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវ មហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក Toyota Rush ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI-4377 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មានទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ពេលមកដល់ចំណុច កើតហេតុបានបើកគេចម៉ូតូមួយគ្រឿងបត់នៅខាងមុខ រេចង្កូតជ្រុលទៅបុកខឿនស្ពានអាកាស ច្រកចេញផ្លូវក្រោមដីពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

នៅក្រោយពេលកើតហេតុ សម្ថកិច្ចបានចុះទៅពិនិត្យមើល ដោយមិនឃើញមានខូចខាតអ្វីនោះ ក៏បានប្រគល់រថយន្តទៅម្ចាស់ យកទៅជួសជុលដោយខ្លួនឯង ៕

មតិយោបល់