ព័ត៌មានជាតិ

ស៊យធំ! រថយន្តហាយឡែនឌ័របុករថយន្តស៊េរីទំនើបBMW ស្លាកលេខ ភ្នំពេញ2BE-8999 រងការខូចខាត

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាង​ហាយឡែនឌ័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ2AK-8447​បើកវ៉ារថយន្តមួយគ្រឿងទៀតក៏ជ្រុលទៅបុកប៉ះទ្វាររថយន្តស៊េរីទំនើបម៉ាកBMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BE-8999 បណ្តាលឲ្យការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣១០កែង៣១៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងផងដែរ៕

មតិយោបល់