ព័ត៌មានជាតិ

អាណិតណាស់! ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗតែម្តង

បាត់ដំបងៈ មានករណីគ្រោះថ្នាក់ធម្មជាតិ១កើតឡើង ដោយរន្ទះបាញ់ស្លាប់ក្មេងប្រុសម្នាក់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៧ ត្រង់ចំណុចមុខទ្វារផ្ទះ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានបានឲ្យដឹងថាសាកសពក្មេងប្រុសជនរងគ្រោះឈ្មោះ មឿត ជីវ៉ា អាយុ៨ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ត្រង់ចំណុចមុខទ្វារផ្ទះ នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះមកធ្វើកោសល្យវិច្ច័យ រួចនឹងប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់