ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ករណីអំពើលួចលុយ នៅស្រុកកណ្តាលស្ទឹង

កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអាទិត្យ ១២រោច ខែបុស្សឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ​០៩:០០នាទី មានករណីអំពើលួចលុយនៅចំណុច៖ ក្នុងផ្សារកំពង់កន្ទួតភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មាស ស្រីនាង ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ​រោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មការនីរោងចក្រ។
ជនសង្ស័យឈ្មោះ​ លី ភា ភេទស្រី អាយុ​ ៣៦ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិប្រប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរពុំពិតប្រាកដ(ឃាត់ខ្លួនបាន)។

វត្ថុតាងចាប់យក៖
– ទូរស័ព្ទ១គ្រឿងម៉ាកoppoពណ៌ខ្មៅ
– ប្រាក់រៀលចំនួន៣០០០០រៀល។

សម្ភារៈបាត់បង់រួមមាន៖
–ប្រាក់ដុល្លារចំនួន២៧០ដុល្លារ
– ប្រាក់រៀលចំនួន១៤២០០០០រៀល

នៅថ្ងៃទី១០ខែមករាឆ្នាំ២០២១វេលាម៉ោង០៨:២០នាទីព្រឹកជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះមកផ្សារកំពង់កន្ទួតដើម្បីទិញខោអាវម្ហូបអាហារ ពេលមកដល់ផ្សារជនរងគ្រោះបានទិញខោអាវធូប ទៀននិងដើរទិញផ្លែឈើស្រាប់តែជនសង្ស័យបានលូកដៃលួចលុយក្នុងហោប៉ៅអាវជនរងគ្រោះគឺលុយដុល្លារចំនួន២៧០ដុល្លារនិងលុយរៀលចំនួន១៤២០០០០រៀលនិងហុចលុយនេះបន្តអោយបក្សពួកម្នាក់ទៀតឈ្មោះយួន ភេទស្រីយករត់គេចខ្លួនបាត់។ចំណែកជនសង្ស័យត្រូវបានជនរងគ្រោះចាប់បានប្រគល់អោយនគរបាលបុស្តិ៍បារគូបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់