កណ្ដាលៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បានបណ្តាលឲ្យរបួសធ្ងន់ ០២នាក់ ចំណែករថយន្តទាំង ២គ្រឿងរងការខូចខាត កាលពីវេលាម៉ោង ០២ និង៥៥ នាទីទៀបភ្លឺឈានចូលថ្ងៃទី ០៤ ខែមករា ២០១៩ នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ១៩-២០ ត្រង់ចំណុចភូមិគគី ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
រថយន្តបង្កម៉ាក TOYOTA CAMRY (ឆ្លាម) ពណ៌ ទឹកមាស ប្រភេទទេសចរណ៍ ពាក់ស្លាកលេខភ្នំពេញ 2K-7730 បើកបរដោយ ឈ្មោះ យ៉ង់ ម៉ាច ភេទប្រុស អាយុ ៣៣ ឆ្នាំ មានលំនៅភូមិកណ្តាលលើ ឃុំបន្ទយដែកស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្វើដំណើរពីភ្នំពេញទៅអ្នកលឿង មានអ្នករួមដំណើរម្នាក់ ឈ្មោះ សួស គុណសារ៉ាក់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិខ្សុំ ឃុំបន្ទាយដែកជាមួយគ្នា ។ មកដល់ចំណុចកើតហេតុខាងលើ បានបុកជាមួយរថយន្តម៉ាក DEAWOO ពណ៌ស ប្រភេទសណ្តោង ពាក់ស្លាកលេខ គ្មាន សណ្តោងសឺមីរឺម៉កគ្មានស្លាកលេខ បើកបរដោយឈ្មោះ កាន់ ប៊ុនលី ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិបេង ឃុំភ្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរទិសដៅផ្ទុយគ្នា (អ្នកលឿង ទៅភ្នំពេញ) បណ្តាលឲ្យអ្នកបើកបររថយន្ត ម៉ាកTOYOTA CAMRY ឈ្មោះ យ៉ង់ ម៉ាច រងរបួសធ្ងន់ និង អ្នករួមដំណើរឈ្មោះ សួស គុណសារ៉ាក់ រងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ។
ចំណែករថយន្តធំខូចស្រាល និងរថយន្តតូចខូចខាតស្រាល ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្នាននគរបាលស្រុកកៀនស្វាយ ដើម្បីធ្វើការដោះស្រាយពេលក្រោយ៕
មតិយោបល់