បាត់ដំបងៈ ជនសង្ស័យចំនួន ៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាប់ពាក់ព័ន្ធនឹងករណីហិង្សា កាលពីវេលាម៉ោង ០១ និង៣០នាទីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម០៦ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ស្តើង រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្រុម០២ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង រងរបួស០៣កន្លែង ស្មាឆ្វេង ក្បាល និងគល់ម្រាមដៃស្តាំ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជម្លោះក្នុងវង់ផឹកស៊ី បង្កជាករណីហិង្សា ជនសង្ស័យចំនួន០៨នាក់ ព្រួតគ្នាវាយ និងទាញកាំបិតកាប់លើជនរងគ្រោះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវ រកឃើញមុខសញ្ញាចំនួន០៨នាក់ ក្នុងនោះជនដៃដល់ម្នាក់ ឈ្មោះ រ៉ា វិច្ឆិកា ហៅឃីម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងដកហូតបាន កាំបិត០១ដើម កាំបិតកែឆ្នៃ។
ចំណែកបក្ខពួក៧នាក់ទៀត ទី១ ឈ្មោះ ញិមដារី ញ៉ែល ភេទប្រុស អាយុ១៦ឆ្នាំ ទី២ ឈ្នោះហឿប ជឿន ភេទប្រុស អាយុ១៨ឆ្នាំ ដកហូតបានកាំបិត០២ដើម កាំបិតកែឆ្នៃ ទី៣ ឈ្មោះ ស្រេង លាងហាក់ ភេទប្រុស អាយុ១៧ឆ្នាំ ទី៤ ឈ្មោះ វង្ស សាវិន ភេទប្រុស អាយុ១៨ឆ្នាំ។ ទាំង០៥នាក់ រស់នៅភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ទី៥ ឈ្មោះ រ៉ាត់ ឃីម ភេទប្រុស អាយុ១៨ឆ្នាំ និងទី៦ ឈ្មោះហូរ សខហេង ភេទប្រុស អាយុ១៩ឆ្នាំ។ ទាំ០២នាក់ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។ រីឯម្នាក់ទៀត ឈ្មោះ វីត ភេទប្រុស អាយុប្រហែល២០ឆ្នាំ រស់នៅស្រុកបាណន់ ខេត្តបាដំបង (ឃាត់មិនបាន)
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១០-២០នាទី។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់៕
មតិយោបល់