ព័ត៌មានជាតិ

ស្លាប់ម្នាក់ ចំណែកប្ដីប្រពន្ធ២នាក់ទៀតរបួសស្រាលករណីជិះម៉ូតូបុកគ្នានៅស្រុកស្វាយទាប

តស្វាយរៀង: កាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវ៣១៧B ភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង មានករណីគ្រោះចរាចរណ៍ដែលបណ្តាលយុវជនម្នាក់ស្លាប់ ចំណែកប្ដីប្រពន្ធ២នាក់រងរបួសស្រាលរវាងម៉ូតូបុកបញ្ច្រាស់ទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលព្រមទាំងរាយការណ៏មកសមត្ថកិច្ចជួយអន្តរាគមន៏ដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

 

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាយុវជនដែលស្លាប់មានឈ្មោះ ឥន វាសនា អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀងឮ1E-2117ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះ វុធ វិរ: អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រនិងប្រពន្ធឈ្មោះភិន សុគន្ធ អាយុ២០ឆ្នាំ មានផ្ទៃពោះ៦ខែ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅតំបន់សានតុង ក្រុងបាវិត ។

តាមអ្នកភូមិបានឲ្យដឹងថាមុនកើតហេតុមានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌តែមឆេះពាក់ស្លាកលេខស្វាយរៀង១I-៨៧៤២ក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវ៣១៧Bមិនប្រកាន់ស្ដាំស្រាប់តែទៅបុកជាមួយម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀង១E ២១១៧ទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលព្រមទាំងរាយការណ៏មកសមត្ថកិច្ចជួយអន្តរាគមន៍ដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសទាំងពីរ ត្រូវបានរថយន្ដមូនិធិវត្តព្រៃតាអីដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង និងម៉ូតូទាំងពីរសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្ដិ៍ រដ្ឋបាលពពែតដើម្បីដោះស្រាយនិតិវិធី៕

 

មតិយោបល់