Post News Media ព័ត៌មានជាតិ រថយន្ត​ម៉ាក​J...

រថយន្ត​ម៉ាក​Jeebក្រោយពន្លះបង្គោលភ្លើងរួច អ្នកបើកបរ​ភ័យពេករត់ចោលរថយន្ត​បាត់!

ភ្នំពេញ: រថយន្ត​Jeeb ​មួយ​គ្រឿង បើក​លឿន​ពេក​ក៏​រេចង្កូត​ឡើងខឿន​​ចិញ្ចើម​ផ្លូវ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ បណ្តាល​ឲ្យរង​ការ​​ខូចខាតបន្តិចបន្តួច ចំណែក​​អ្នកបើកបរ​ភ័យ​រត់​ចោល​រថយន្ត​បាត់។ ហេតុការណ៍ខាងនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី០​៣ ​ខែមករា​ ឆ្នាំ​២០១៩ ​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង រោងចក្រ​ដំបូល​ខៀវ ដែល​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

​តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​បុរស​ម្នាក់​បាន​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក Jeeb ពណ៌​ស្លែ អត់​ស្លាក​លេខ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​​មកដល់កន្លែងកើតហេតុ ​ស្រាប់តែ​​រថយន្ត​ខាងលើ​បាន​រេចង្កូត​ទៅ​ផ្នែក​ខាងស្ដាំ ឡើង​ខឿន​​ចិញ្ចើម​ផ្លូវ ​ហើយ​បុក​បង្គោល​ភ្លើង​​របស់​រោងចក្រ​ដំបូល​ខៀវ បណ្តាល​ឲ្យ​រង​ការ​ខូចខាតបន្តិចបន្តួច។ ​ចំណែក​អ្នក​បើកបរ​បាន​​ចុះ​ពីលើ​រថយន្ត​ហើយ​រត់គេច​ខ្លួន​បាត់ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទាក់ទង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​ខាងលើ​ឲ្យចុះ​មក​​ពិនិត្យ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​បាន​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​ស្ទូច​​យករថយន្ត​ខាងលើ​​ទៅ​រក្សា​ទុក​រង់​ចាំ​ការ​ដោះស្រាយនៅពេលក្រោយ​៕

Loading...