ព័ត៌មានជាតិ

កំពុងតែលឿនផង! ស្រ្តីម្នាក់ជិះម៉ូតូបត់កាត់មុខ បុកគ្នាពេញទំហឹង រងរបួសធ្ងន់២នាក់​

កោះកុង: កាលពីវេលាម៉ោង​១​រសៀល ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូ​និងម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា ពីលិចទៅកើត នៅចំណុចកំពង់ម្រែង ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ​ ស្រុកស្រែអំបិល ខេត្តកោះកុង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក​Wave​ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា​២​នាក់ បើកបរដោយឈ្មោះ ទី ខឿន ភេទប្រុស អាយុ​២៦ឆ្នាំ មានទីលំនៅភូមិដីក្រហម ឃុំដងពែង ស្រុកស្រែអំបិល​(រងរបួសធ្ងន់) និងអ្នករួមដំណើរម្នាក់ទៀតពុំមានរងរបួសទេបានបុកនឹង ម៉ូតូ ឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ​1FN-7141 បើកបរដោយឈ្មោះ អៀង អុំ ភេទស្រី អាយុ​៦៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ រងបួសធ្ងន់។

​មូលហេតុ ម៉ូតូ​ឌ្រីម​បត់ឆ្វេង​កាត់មុខ នឹងម៉ូតូវ៉េវ ដោយបើកបរក្នុងស្ថានភាពល្បឿនលឿន។

ជនរងគ្រោះ ត្រូវបានយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិល និងនៅមន្ទីពេទ្យឯកជន(ពេទ្យសូនី)។

បច្ចុប្បន្ន វត្ថុតាងទាំង២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ៕

មតិយោបល់