ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ! កូនដេញ​វាយឪពុកបង្កើត និងដែកត្បែង បណ្តាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ០៣នាក់ បានចុះឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ កូនដេញ​វាយឪពុកបង្កើត និងដែកត្បែង នៅចំណុចភូមិទួលជ្រាវ ឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ ។

តាមរបាយការណ៍ របស់អធិការនគរបាល ស្រុកតាលោសែនជ័យ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីលោក សោម រ៉ែម មេភូមិទួលជ្រាវ តាមរយ:ទូរស័ព្ទ បានរាយការណ៍ថា មានករណីអំពើហិង្សាក្នុងគ្រួសារ កូនដេញវាយឪពុកបង្កើត និងដែកត្បែង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលតាលោចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សុង សេរីវុធ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ធុល កុសល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានផឹកស្រាស្រវឹងបានដេញវាយឪពុកបង្កើតនិងដែកត្បែង ឪពុកឈ្មោះឈួរ ធុល អាយុ៤៩ឆ្នាំ និងម្ដាយឈ្មោះ ហឿម វ៉ិត អាយុ៥៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
សំណូមពររបស់ឪពុកម្ដាយសូមឱ្យសមត្ថកិច្ច ធ្វើការអប់រំលើកទីមួយ របាយការណ៍បានបន្តទៀតថា ករណីនេះបណ្ដាលមកពីមូលហេតុស្រវឹងស្រា និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ចំពោះជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីសួរនាំទៅតាមនីតិវិធី ៕

មតិយោបល់