ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវបាឡេ បានធ្វើការសូមណូមពរដល់លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌឬស្សីកែវ មេត្តាជួយពិនិត្យមើលស្ថានភាពស្ពានបាឡេមួយកន្លែង ដែលភាគច្រើនរាល់ពេលមេឃភ្លៀង តែងតែមានករណីរអិលដួលនៅលើស្ពាននេះ ដែលអាចមានគ្រោះថ្នាក់បានគ្រប់ពេលឲ្យតែពេលមានភ្លៀងធ្លាក់។
ជាក់ស្តែងកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណី ក្នុងពេលតែមួយបានកើតឡើងព្រមគ្នានៅលើស្ពានបាឡេខាងលើនេះ ដោយករណីទី១ គឺរថយន្តនិងរថយន្ត និងករណីទី២គឺម៉ូតូជិះដួល ខណៈដែលមេឃធ្លាក់ភ្លៀង ដោយសារតែស្ថានភាពនៅលើស្ពាននេះ ឲ្យតែពេលមានមេឃធ្លាក់ភ្លៀង គឺមានស្ថានភាពរអិលតែម្តង ជិះលឿនមិនកើតទេ ចំណែកទីតាំងកើតហេតុនេះ ស្ថិតនៅចំណុចលើស្ពានបាឡេ ចំហៀងខាងភូមិសាស្ត្រខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដូច្នេះសូមលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌឬស្សីកែវ មេត្តាជួយពិនិត្យមើលផង៕
មតិយោបល់