ប៉ៃលិនៈ នៅវេលាម៉ោង ៤និង២៥នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំពីលោកវរសេនីយ៍ទោ គិត ធីរ៉ា ស្នងការរង រួមជាមួយលោកវរសេនីយ៍ឯក ស៊ុ សុផល ស្នងការរង ទទួលផែនការងារសណ្ដាប់ធ្នាប់ ចុះសហការជាលោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចេញល្បាត និងបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ ចំណុចផ្លូវវាងក្រុងស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ដកហូតបានម៉ូតូចំនួន ០២គ្រឿង
ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់៖
១/ឈ្មោះ ស៊ិន សុវណ្ណធា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិវត្ត សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
២/ឈ្មោះ ផៃ រក្សា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប៉ាហ៊ីជើង សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
៣/ឈ្មោះ ទី ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាង៉ែនលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
៤/ឈ្មោះ ទឹក ឌៀរ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសួនអំពៅកើត សង្កាត់/ក្រុង/ខេត្តប៉ៃលិន។
៥/ឈ្មោះ វ៉ន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្មី សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន។
ករណីនេះក្រោយពីការសួរនាំ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានធ្វើកិច្ចសន្យារាងចាល អប់រំណែនាំ ឲ្យអាណាព្យាបាលធានាយកទៅផ្ទះវិញ៕
មតិយោបល់