ព័ត៌មានជាតិ

ស្ត្រីម្នាក់រអិលជើងធ្លាក់ចូលរណ្តៅទឹកស្រះជ្រៅ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

មណ្ឌលគិរី: ស្ត្រីម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកខាងក្រោយបន្ទាយគ.២ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ជនរងគ្រោះមានឈ្មោះ លី ផានី ហៅខ្វិន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានជំងឺប្រចាំកាយ(ឆ្កួតជ្រូក និង ស្វិតដៃស្តាំ) បានលង់ទឹកស្លាប់ខណ:ដែលជនរងគ្រោះទៅអូសត្រី២នាក់បងប្អូន រួច ក៏រអិលជើងធ្លាក់ចូលរណ្តៅទឹកស្រះជ្រៅ។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់