ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ​ទាំង៦២នាក់!

ព្រះសីហនុ: សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនជាតិចិនម្នាក់ ដែលមានឈ្មោះក្នុងបញ្ជីខ្មៅ​៦២នាក់។
សមត្ថកិច្ចឲ្យដឹងថា ស្ត្រីជនជាតិចិនរូបនេះត្រូវបានឃាត់ខ្លួននៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ០៩និង ៣៥នាទី។

ស្ត្រីនេះមានឈ្មោះZhang Dongjuan ត្រូវបានឃាត់ខ្លួនពេលចេញដំណើរពីខេត្តព្រះសីហនុ ទៅ Kunming ប្រទេសចិន ដោយសារមានឈ្មោះក្នុងបញ្ជីខ្មៅ៦២នាក់ដែលមិនទាន់បានចាប់ខ្លួនតាមដីកា​ (លេខ ១៨៨៣/១៨ ចុះថ្ងៃទី១៩ខែ តុលា ឆ្នាំ ២០១៨)៕

មតិយោបល់