ព្រះសីហនុៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទីយប់រំលងអាធ្រាត្រ មានករណីជនជាតិចិនម្នាក់ ដួលផ្កាប់មុខស្លាប់ នៅចំណុចទ្រូងផ្លូវ២ធ្នូ ទល់មុខដំណាក់ស្តេច ក្នុងក្រុម៣០ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ហើយត្រូវបានរថយន្តគ្លីនិក៨៨៨ មកដឹកយកទៅសង្គ្រោះនៅគ្លីនិកមិត្តភាព ស្ថិតក្រុម៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ហើយក៏បានស្លាប់នៅលើ រថយន្តសង្គ្រោះតែម្តង។
តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញជនរងគ្រោះឈ្មោះ ZHU YONGAN ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករជាងឈើ នៅបុរីគុជអាស៊ី ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ។
តាមការសន្និដ្ឋាន សាកសពស្លាប់ដោយសារការប៉ះទង្កិចចំក្បាលធ្ងន់ធ្ងរ។ បច្ចុប្បន្នសាកសពបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំការសម្រេចពីស្ថានទូត៕
ព័ត៌មានជាតិ
មតិយោបល់