ព័ត៌មានជាតិ

ដែនគម្របព្រៃឡង់ក្រចេះ ត្រូវគេលួចឈូសឆាយយកធ្វើកម្មសិទ្ធិ អាជ្ញាធរអត់ដឹង

ក្រចេះ: ពលរដ្ឋនៅក្នុងឃុំជ្រោយបន្ទាយបាននិយាយថា នៅតំបន់អូរដា ចំណុចបុសសឿនមានការឈូសបំផ្លាញដីព្រៃ ដែលជាគម្របព្រៃឡង់រាប់រយហិកតាពីសំណាក់ក្រុមឈ្មួញ។

ប្រជាពលរដ្ឋបាននិយាយថា នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ សព្វថ្ងៃកំពុងតែមានការឈូសឆាយដីព្រៃឡង់យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់អ្នកមានលុយ និងមានអំណាច ដោយមានការត្រូវរ៉ូវគ្នាជាមួយមេព្រៃ និងមន្ត្រីបរិស្ថានដែលគ្រប់គ្រងនៅដំបន់នោះ។

ជាក់ស្ដែងនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៦ ភ្នាក់ងារសារព័ត៌មាន Post News បានចុះយកព័ត៌មាននៅចំណុចបុសសឿន តំបន់អូរដា នៅភូមិឃុំខាងលើក៏បានប្រទះឃើញមានគ្រឿងចក្រកំពុងឈូសឆាយដីព្រៃរបស់រដ្ឋ ដែលជាគម្របព្រៃឡង់ដូចប្រជាពលរដ្ឋអះអាងមែន។ ព្រៃតំបន់នោះត្រូវបានរាជរដ្ឋាភិបាលបានប្រកាសហាមប៉ះពាល់ព្រៃឡង់ព្រោះជាកន្លែងអភិរក្ស។ បើយោងតាមការរៀបរាប់របស់តៃកុងអាប៊ុលបាននិយាយថា ខ្ញុំស៊ីឈ្នួលពីម្ចាស់គ្រឿងចក្រម្នាក់ឈ្មោះ មុំ និងម្នាក់ទៀតឈ្មោះ ហឿន ហើយបានឈូសដីឲ្យឈ្មោះ ភ័ក្រ ក្នុងតម្លៃ៣៥០ដុល្លារ ក្នុងមួយហិចតា ហើយគេបានបន្តទៀតថា ដីនេះមានទទឹង៥០០ម៉ែត្រ បណ្ដោយ២០០០ម៉ែត្រ តែគេពុំបានប្រាប់ម្ចាស់ ដែលឲ្យឈូសឆាយព្រៃនោះជាអ្នកណាទេ។

លោក អៀន ណារុំ អភិបាលស្រុកព្រែកប្រសព្វបានប្រាប់ថា អស់លោកមន្ត្រីជំនាញទាំងនោះ ធ្វើអីលាក់ខ្ញុំរហូតទាំងមេព្រៃ ទាំងបរិស្ថាន ទាំងសមត្ថកិច្ច។ លោកបានបន្តទៀតថា ចាំលោកសួរទៅកម្លាំងជំនាញ និងបញ្ជាឲ្យចុះទៅបង្រ្កាប។ ចំណែកលោក អ៊ីង ស៊ីណាង នាយផ្នែកស្រុកព្រែកប្រសព្វ លោកបានឆ្លើយថា ដីនៅចំណុចនោះគ្មានអីពាក់ព័ន្ធនិងលោកទេ ពីព្រោះតំបន់នោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក វុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ។ ហើយនៅពេលនេះអ្នកយកព័ត៌មានយើងមិនទាន់បានសុំការបំភ្លឺពីលោកវុធ បានទេកាលពីម្សិលមិញ៕

https://youtu.be/vwgKRehli1M

https://youtu.be/LCgXO-x0_04

dfdffxvxx

មតិយោបល់