ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ដកហូតថ្នាំញៀនមួយចំនួន

ភ្នំពេញ: មុខសញ្ញាជួញដូរគ្រឿង២នាក់ ត្រូវបានកម្លាំងនគរបាលរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញបានចាប់បង្រ្កាបបន្តបន្ទាប់ក្នុងករណីផ្សេងពីគ្នា ព្រមទាំងដកហូតថ្នាំញៀនមួយចំនួនផងដែរ។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ការចាប់បង្រ្កាបករណីទី១ ធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០និង៣០នាទី កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងកងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះជួយខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ផាន វិរ: ហៅក្រៅ វិរ: ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ១៣ ផ្លូវ១៥៦ភូមិ៦ក្រុម៤០ សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅត្រង់ចំណុចមុខខាង ជើងបរិវេណវត្តភ្នំភូមិ១០ ផ្លូវ៤៧កែង៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យកបានម្សៅពណ៌សសង្ស័យជាគ្រឿងញៀនចំនួន០៦កញ្ចប់តូចថ្នាំគ្រាប់សង្ស័យជាគ្រឿងញៀនចំនួន៣៤គ្រាប់ក្នុងនោះមានថ្នាំគ្រាប់ពណ៌បៃតងរាងបេះ ដូងចំនួន១៤គ្រាប់ពណ៌ត្រាវរាងជ្រុងចំនួន១០គ្រាប់ និងពណ៌ប្រផេះរាងជ្រុងចំនួន១០គ្រាប់និងទូរស័ព្ទដៃម៉ាកNOKIA ពណ៌ខៀវចំនួនមួយ។កាបូបដៃពណ៌ខ្មៅចំនួនមួយ ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ (គ្មានផ្លាកលេខ) ដែលមានលេខតួ-ម៉ាស៊ីន៩៦១១៣៤៨ ចំនួនមួយគ្រឿង។

មន្ត្រីនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ចំណែកបង្រ្កាបមួយករណីម្នាក់ទៀតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០១និង៥០នាទីរំលងអធ្រាត្រ កម្លាំងនគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ បានសហការជា មួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងកងអន្តរាគម ន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះជួយខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះហេង ហ៊ាង ហៅក្រៅហ៊ាងភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្សារចាស់ ផ្លូវ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) នៅត្រង់ចំណុចមុខនាឡិការវត្តភ្នំ ភូមិ១០ ផ្លូវនរោត្តម សង្កាត់វត្តភ្នំខណ្ឌដូនពេញ រា ជធានីភ្នំពេញ។ ចំណែកវត្ថុតាងចាប់យករួមមានម្សៅពណ៌សសង្ស័យជាគ្រឿងញៀនចំនួន០១កញ្ចប់តូចម៉ូតូម៉ាកchalyពណ៌ទឹកក្រូច(ចាស់) ចំនួនមួយគ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការតាមនិតីវិធីនៃច្បាប់៕

photo_2016-08-23_12-20-51

photo_2016-08-23_12-20-53

មតិយោបល់