បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ២គ្រឿង ជិះក្នុងទិសដៅផ្ទុយគ្នា បានជ្រុលចង្កូតបុកគ្នាលាន់ដូចរន្ទះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៥ល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ ភូមិបត់សាលា ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការនគរបាលស្រុកបាណន់ រង់ចាំដោះស្រាយតាមច្បាប់បន្តទៀត៕
មតិយោបល់