ព័ត៌មានជាតិ

កោសក់ខ្លួនឯង ហើយទិញស្បង់ចីវពរមកគ្រង តាំងខ្លួនជាព្រះសង្ឃដើរបិណ្ឌបាត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

សៀមរាបៈ លោកឧត្តមសេនីយ៍ ភឹង ចន្តារ៉េត ស្នងការនគរបាលខេត្តសៀមរាបទទួលផែនព្រហ្មទណ្ឌ បានប្រាប់Post Newsថា សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្សយ័ចំនួន២នាក់ ពាក់ពន្ធ័ករណី ស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។

ជនសង្ស័យទាំង២នាក់នោះរួមមាន៖
១-ឈ្មោះ ឈៅ ស្រីរត្ន័ ហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំ
២-ឈ្មោះ អឿ វុត្ថា ហៅ យ៉ា អាយុ ២៨ឆ្នាំ ពាក់ពន្ធ័ករណី៖ (ស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ)

មុននឹងឈានដល់ការឃាត់ខ្លួន នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទីរសៀល នៅត្រង់ចំណុចក្នុងផ្សារដើមក្រឡាញ់ ភូមិត្រពាំងសេះ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានព្រះសង្ឃចំនួន២អង្គបានដើរបិណ្ឌបាត្រ ដោយមានការស្នើរឲ្យជួនអន្តរាគមន៍ពី ព្រះអនុគុនក្រុងសៀមរាប កម្លាំងសមត្ថកិច្ចបាននិមន្តព្រះសង្ឃទាំង២ព្រះអង្គមកកាន់វត្ត ទេពពោធិវង្ស ហៅ(វត្តថ្មី)។

ក្រោយពីរការសួរនាំពីព្រះអនុគុណក្រុងសៀមរាប៖
-ព្រះសង្ឃទី០១ ព្រះនាម ឈៅ ស្រីរត្ន័ ហៅ ញ៉ាញ់ អាយុ ៣២ឆ្នាំស្រុកកំណើត ភូមិ ឬស្សីស្រុក ឃុំ ញ៉ែងញ៉ង ស្រុក ត្រាំកក់ ខេត្ត តាកែវ។
-ព្រះសង្ឃទី ០២ ព្រះនាម អឿ វុត្ថា ហៅ យ៉ា អាយុ ២៨ឆ្នាំស្រុកកំណើតនៅភូមិ ផ្ទះខ្ពស់ ឃុំ តុងរ៉ុង ស្រុកព្រៃឈរ ខេត្ត កំពង់ចាម។ ទាំងពីរនាក់បច្ចុប្បន្នរស់នៅ ភូមិខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានសារភាបថា៖ ខ្លួនពិតជាបាន កោសក់ក្បាលខ្លួនឯង និង ទិញស្បង់ចីវពរពណ៌ក្រហមរបស់ព្រះសង្ឃមកគ្រង( ស្លៀកពាក់) ដោយមិនមានការបំបួសត្រឹមត្រូវនិងដើរបិណ្ឌបាតប្រាកដមែន។ ក្រោយពីបានចម្លើយសារភាពពីព្រះសង្ឃក្លែងក្លាយទាំង២ ព្រះអនុគុណក្រុងសៀមរាប បានធ្វើពិធីផ្សឹកនិងបញ្ជូនមក ឲ្យសមត្ថកិច្ចធ្វើតាមច្បាប់។ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់លើជនសង្ស័យទាំង២ លទ្ធផលធ្វើតេស្តទឹកនោមរកសារធាតុញៀនលើជនទាំង២នាក់ឃើញថាមានផលអវិជ្ជមានទាំង២។

ដូច្នេះសំណូមពររបស់ព្រះអនុគុណក្រុងសៀមរាប សូមឲ្យសមត្ថកិច្ចចាត់វិធានការតាមនិតិវិធីច្បាប់៕

មតិយោបល់