បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨និង២០នាទី នៅចំនុចក្រុមទី១១ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ មានករណីរន្ទះបាញ់មនុស្សស្លាប់០១នាក់ ខណៈពេលកំពុងបើកបរម៉ូតូលើផ្លូវជាតិលេខ៥។
មន្ត្រីនគរបាលស្រុកសង្កែបានឪ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ ចេម សត់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ចេម សត់ សមត្ថកិច្ចសន្និដ្ឋានថាជនរងគ្រោះពិតជាត្រូវរន្ទះបាញ់ស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕
មតិយោបល់