ព័ត៌មានជាតិ

បុរសម្នាក់កំពុងដើរឆ្លងផ្លូវ ត្រូវរថយន្តមិនចាំម៉ាក បុកស្លាប់យ៉ាងរន្ធត់

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តមិនចាំម៉ាក បានបុកបុរសម្នាក់ ដែលកំពុងដើរថ្មើរជើងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់យ៉ាងរន្ធត់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ភូមិមឈាយ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ដែលត្រូវរថយន្តបុកស្លាប់ខាងលើនេះមានឈ្មោះ ថង.ថេន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិស្លា ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ចំណែកមូលហេតុ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច បណ្តាលមកពីអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ ខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរមានល្បឿនលឿន ទើបបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើងតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់