ព័ត៌មានជាតិ

អាសូរណាស់! កូនកំព្រា ឯប្រពន្ធក្លាយជាស្រីមេម៉ាយ ខណៈប្ដីត្រូវខ្សែភ្លើងឆ្លងចរន្តឆក់ស្លាប់..

កណ្តាល: មានករណីចរន្តអគ្គិសនី បណ្ដាលឲ្យឆក់មនុស្សស្លាប់កាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចឃ្លាំងធ្វើដបទឹកបរិសុទ្ធ ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ព្រំ សានី ភេទប្រុស អាយុ ៤៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិទួលទ្រា ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ស្លាប់) មានប្រពន្ធឈ្មោះ ភោគ សូត អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិឃុំជាមួយគ្នា មានកូន ០២ នាក់ (ស្រី០១)។

វត្ថុតាងចាប់យក៖
– ខ្សែភ្លើងចំនួន ០២ ដុំ
– ប៉ុស្តិ៍ផ្សារ ០១
– ម៉ូទ័របាញ់វីស ០១ ។

ដំណើររឿង៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ជនរងគ្រោះ រួមជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ ភោគ សូត បានមកផ្សារដែក នៅឃ្លាំងធ្វើដបទឹបរិសុទ្ធភូមិ-ឃុំកើតហេតុ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៧ព្រឹក ជនរងគ្រោះ បានរៀបអន្ទាផ្សារ និងបាញ់វីសស័ង្កសីហោជាងឃ្លាំងធ្វើទឹកបរិសុទ្ធនោះទៀត ។

រហូតដល់វេលាម៉ោង ១០ព្រឹកកើតហេតុ ជនរងគ្រោះ បានឈរកាន់អន្ទា ហើយប្រើឲ្យប្រពន្ធ យកឌុយទៅដោត នៅព្រីភ្លើង មិនប្រយ័ត្នបណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ខ្លួនឯងដួលទៅលើដី និងឆក់ជនរងគ្រោះ (ប្ដី) ដួលដេកទៅដីផងដែរ។ ភ្លាមៗនោះឈ្មោះ ភោគ សូត បានស្ទុះងើបឡើង ហើយស្រែកថា ជួយផងៗ ឮដូចនេះឈ្មោះ ម៉ាច ដានី ភេទស្រី ជាអ្នកជួលឃ្លាំងផលិតដបទឹកបរិសុទ្ធ បានទៅដក ឌុយពីព្រីភ្លើង និងមកជួយលើកជនរងគ្រោះ ដាក់ម៉ូតូកង់បីយកមកមណ្ឌលសុខភាព វិហារសួគ៌ ។
ប៉ុន្តែមកដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។

ក្រោយទទួលបានដំណឹងនេះ សមត្ថកិច្ចនគរបាលជំនាញ សហការជាមួយ នគរបាលប៉ុស្តិ៍វិហារសួគ៌ ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសព ។

ការពិនិត្យសាកសព៖
-សាកសពមានស្នាមរលាត់ស្បែកលើស្មាស្តាំ ស្នាមស្លោកស្បែក លើប្រអប់ជើងស្តាំ និងបាតជើងស្តាំ មាន
ស្នាមឆេះរោលខ្លោច ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ។

សន្និដ្ឋានថា សពពិតជាស្លាប់ ដោយសារឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់ប្រាដកមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់