ព័ត៌មានជាតិ

សាហាវ! រថយន្តហាយឡែនឌ័រ ពន្លះម៉ូតូរ៉ឺម៉កដាច់ជា២ ស្លាប់ម្នាក់យ៉ាងរន្ធត់

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AU-7985 បើកបត់ខ្វះការប្រុងប្រយត្ន័ បានបុកជាមួយរ៉ឺម៉កម៉ូតូ ពេញទំហឹង​បណ្តាលឲ្យដាច់ម៉ូតូចេញពីរ៉ឺម៉ក ស្លាប់បុរសម្នាក់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

សពជនរងគ្រោះមានឈ្មោះ ហៀង សន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់