ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ម៉ាសុីនបោះពុម្ពបណ្ណបើកបរ ជាង១០ថ្ងៃទៀត នឹងលេចចេញជារូបរាង នៅទីប្រជុំជន

ភ្នំពេញ: នៅបាំងតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ ម៉ាសុីនបោះពុម្ពបណ្ណបើកបរ នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអុីអន ក្រុងភ្នំពេញ ដើម្បីបង្ករភាពងាយស្រួលដល់ប្រជាពលរដ្ឋ ។
បើតាមការគ្រោងទុកនៅដើមខែឧសភា ២០១៦ខាងមុខនេះ ម៉ាសុីនបោះពុម្ពបណ្ណបើកបរ នឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅផ្សារទំនើបអុីអន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន ក្រុងភ្នំពេញ បន្ទាប់ពីអភិបាល ក្រុងភ្នំពេញ លោក បា៉ សុជាតិវង្ស និងរដ្ឋមន្រ្តីក្រសួងសាធារណ:ការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បាននិងកំពុងពិភាក្សាគ្នា កាលពីថ្ងៃទី២០មេសា ម្សិលមុិញ ។

ថ្លែងប្រាប់Post News អភិបាល រាជធានីភ្នំពេញ លោក បា៉  សុជាតិវង្ស បានមានប្រសាសន៍ថា ប្រសិនបើការពិភាក្សា មិនមានអ្វីរាំងស្ទះ ម៉ាសុីន បោះពុម្ពបណ្ណបើកបរ នឹងដាក់ឱ្យដំណើរការ ជាផ្លូវការ នៅដើមខែឧសភា ។

បើតាមលោក បា៉ សុជាតិវង្ស ” បើសិនជា ម៉ាសុីន បោះពុម្ពបណ្ណបើកបរ ដាក់ឱ្យដំណើរការនៅផ្សារអុីអន បានជោគជ័យ នោះកន្លែងផ្សេងទៀតអាជា្ញធនិងត្រូវពិចារណា ” ។

បើតាមអាជា្ញធក្រុងភ្នំពេញ ការដាក់ឱ្យដំណើរការម៉ាសុីនបោះពុម្ព បណ្ណបើកបរនេះ ទី១. កាត់បន្ថយពេលវេលាផ្តល់សេវាសាធារណការជូនប្រជាពលរដ្ឋ ដូចជាធ្វើប័ណ្ណបើកបរ ការលក់ផ្តាច់ ការត្រួតពិនិត្យឈាក ឬ ការធ្វើស្លាកលេខជាដើម ហើយក៏មានការពិភាក្សា ដើម្បីផ្លាស់ប្តូរកិច្ចការមួយចំនួនទៅជាប្រព័ន្ធបច្ចេកវិទ្យាទំនើប(ប្រព័ន្ធIT) ផងដែរ។ ២. គូសគំនូសចរាចរណ៍ថ្មីលើផ្លូវចំនួន ៥ខ្សែ ដូចជាមហាវិថីម៉ៅសេទុង ព្រះសីហនុ នរោត្តម សហព័ន្ធរុស្ស៊ី និង មហាវិថីកម្ពុជាក្រោម (មហាវិថីម៉ៅសេទុង និង ព្រះសីហនុ ជាជំនួយរបស់ក្រុមហ៊ុនចិន ក្រៅពីនោះជាបន្ទុករបស់សាលាក្រុង)។ ៣. យកចិត្តទុកដាក់ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលជាមូលហេតុបណ្ដាលឱ្យមានការខូចខាតផ្លូវជាខ្លាំង។ ៤. នឹងសិក្សាកែប្រែផ្លូវរង្វង់មូលមួយចំនួន ទៅជាភ្លើងស្តុប និងកំណត់ផ្លូវឯកទិសនៅលើផ្លូវសំខាន់ៗមួយចំនួនធំ ដើម្បីកាត់បន្ថយ បញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋ៕

   
 
  
  

មតិយោបល់